Home
Testimonials
សាររបស់រដ្ឋមន្ត្រី

សាររបស់រដ្ឋមន្ត្រី

4វិស័យទេសចរណ៍ជាវិស័យអាទិភាពវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយក្នុងការងារអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាវិស័យដែលនាំចេញនៅនឹងកន្លែង ជាវិស័យដែលការអភិវឌ្ឍមានលក្ខណៈជាប្រព័ន្ធ ហើយជាវិស័យអាទិភាពមួយដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាតំណាក់កាលទី៣។ វិស័យទេសចរណ៍រួមចំណែកយ៉ាងសំខាន់ក្នុងការងារកសាងសេដ្ឋកិច្ចសង្គម ផ្តល់ឪកាសការងារ មុខរបរ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយបម្រែបម្រួលអាកាសធាតុសាកល តាមរយៈការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរ ភាព និងការទទួលខុសត្រូវដែលរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍ ការថែរក្សា ការពារ និងការ អភិរក្សសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ធនធានធម្មជាតិ។[អានបន្ត]

Back to Top