នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ អង្គភាពសម្របសម្រួលគម្រោង PCU/MoT និងអង្គភាពអនុវត្តគម្រោង PIUs ខេត្តកំពតបានរៀបចំកម្មវិធីផ្សព្វផ្សាយការយល់ដឹងស្តីពី សុវត្ថិភាព សុខភាព និងអនាម័យនៅការដ្ឋានកំពង់ផែទេសចរណ៍ខេត្តកំពត ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់កម្មករ កម្មការីនី។ កម្មវិធីនេះប្រព្រឹត្តិទៅនៅការដ្ឋានកំពង់ផែទេសចរណ៍ខេត្តកំពត ដែលមានការដឹកនាំដោយ ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាប្រធានចាត់ចែងគម្រោង GMS TIIG No.3194-CAM(COL)។
Leave a Comment