នៅព្រឹកថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ អង្គភាពសម្របសម្រួលគម្រោង PCU/MoT និងអង្គភាពអនុវត្តគម្រោង PIUs ខេត្តកំពតបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី បដិសណ្ឋារកិច្ច និងទេសចរណ៍ សម្រាប់ស្រ្តីបម្រើការក្នុងវិស័យទេសចរណ៍ ដល់បងៗសហគមន៍ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីវករក្នុងខេត្តកំពត។ វគ្គគបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅនៅមន្ទីរទេសចរណ៍ខេត្តកំពត ដែលមានការដឹកនាំដោយ ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាប្រធានចាត់ចែងគម្រោង GMS TIIG No.3194-CAM(COL)។
Leave a Comment